ចេញផ្សាយ ២២ តុលា ២០២០
153
ថ្ងៃទី២០-២១ ខែ តុលា ឆ្នាំ២០២០ អង្គការពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍សាខាខេត្តព្រះវិហារ សហការជាមួយមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ផលិតកម្មកសិកម្ម និងការគ្រប់គ្រងទីផ្សារសហគមន៍កសិកម្ម“ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម១២សហគមន៍ ។
គោលបំណង៖
- ផ្តល់ចំណេះដឹងដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មរបៀបនៃការរកទីផ្សារ និងការគ្រប់គ្រង់ផលិតផល អោយមានសុវត្ថភាពល្អ
- ណែនាំជាផ្លូវការដល់អ្នកដឹកនាំសហករណ៍កសិកម្មលើបង្កើតទីផ្សារដោយខ្លួនឯងដើម្បីការរីកចំរើនរបស់ គមន៍កសិកម្ម
- យល់ពីការចរចានិងការលក់ផលិតផលល្អ ៗ និងយល់ពីគុណប្រយោជន៍នៃការអភិវឌ្ឍន៍និងការស្រាវជ្រាវទីផ្សារ
អញ្ជើញចូលរួមជាគណៈអធិបតីពីលោកធម្មបណ្ឌិតហេង មណីចិន្តានាយកអង្គការ ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍
-
សម្របសម្រួលដោយ៖
- លោក ផេង សុវណ្ណបូពា៍ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីកសិកម្មខេត្តព្រះវិហារ
- លោក សុខ សុផល ប្រធានអង្គការពុទ្ធ សាសនា ដើម្បី អភិវឌ្ឍន៍ សាខាព្រះវិហារ និងកំពង់ធំ នឹង ជំនួយការ
- បុគ្គលិកកម្មវីធីនៃអង្គការ ពុទ្ធសាសនា ដើម្បី អផិវឌ្ឍន៍ ប្រចាំខេត្តព្រះវិហារ
រៀបចំដោយអង្គការពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍សាខាព្រះវិហារ ដែលគាំទ្រដោយ សហព័ន្ធសហករណ៍រ៉ាហ្វៃសិនអាល្លឺម៉ង់ (DGRV)