ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៣៧គ្រួសារ (នៅភូមិកំពង់ចម្លងចំនួន ៥គ្រួសារ ភូមិសំរោងចំនួន
ចេញ​ផ្សាយ ២២ តុលា ២០២០
142
សាខាកក្រក ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយនិងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៣៧គ្រួសារ (នៅភូមិកំពង់ចម្លងចំនួន ៥គ្រួសារ ភូមិសំរោងចំនួន ១៣គ្រួសារ ភូមិស្រះឈូក ១៩គ្រួសារ) ឋិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ២យួរ សារុង១ ក្រមា១ ភួយ១ មុង១ អាហារបំប៉ន ២០កញ្ចប់ ថវិកាមួយចំនួន ដោយ ៦គ្រួសារថែម តង់ចំនួន ១ ។
ចំនួនអ្នកចូលទស្សនា
Flag Counter