ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង បានរៀបចំពិធីចែកសម្ភារៈកសិកម្ម(មាន់ បន្លែ ត្រី) និងកូនត្រីអណ្តែង ដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ២២ តុលា ២០២០
632

ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង ខេត្តព្រះវិហារ #នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង បានរៀបចំពិធីចែកសម្ភារៈកសិកម្ម(មាន់ បន្លែ ត្រី) និងកូនត្រីអណ្តែង ដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក មុយ វុន អភិបាលរងស្រុករវៀង លោក ប៉ែន វាសនា នាយខណ្ឌរដ្ឋបាលជលផល និង ទីប្រឹក្សាកម្មវិធី ASPIRE មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក និងកសិករបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE ។ $បណ្តុំអាជីវកម្មត្រី ៣៧នាក់ ទទួលបានកូនត្រី ២២២គីឡូក្រាមស្មើ ៥៥៥០០កូន(ក្នុង១នាក់ទទួលបាន ៦គីឡូក្រាមស្មើ ១៥០០កូន) ចំណីត្រី ៤៨១គីឡូក្រាម(ក្នុង១នាក់ទទួលបាន ១៣គីឡូក្រាម) ។ $បណ្តុំអាជីវកម្មមាន់ស្រែ ៨នាក់ មានសម្ភារៈដូចជា សំណាញ់អួន ៥០គ.ក, ស្បៃខឿវ ១៥គ.ក, សំណាញ់ដែកបំបែកកូនមាន់ ២៣ដុំ) ។ $បណ្តុំអាជីវកម្មបន្លែ ២៧នាក់ មានសម្ភារៈដូចជា ធុងទឹក ១០០០លីត្រ ៧ធុង, ធុងទឹក ១៥០០០លីត្រ ៣ធុង, ទុយោជ័រសម្រាប់ស្រោច ១ដុំ, ធុងបាញ់ថ្នាំ ១គ្រឿង, ស្បៃខៀវ ២ដុំ, សំណាញ់ទ្រើង ១០៩ដុំ, ម៉ូទ័របូមទឹកគោក ១គ្រឿង, ម៉ូទ័របូមទឹកទំលាក់ ១គ្រឿង, សំណាញជ័រ ៤៣ដុំ, ទុយោ PVC(34) ៨ដើម។ #អ្នកចូលរួមសរុប ៨៧នាក់ ស្រី ៤០នាក់ #ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង #គាំទ្រថវិកាដោយ រាជតដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

ចំនួនអ្នកចូលទស្សនា
Flag Counter