ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញទទួលអំណោយ ពីលោក ឆាយ គឹមស្រេង និងលោកស្រី គាត កិច្ច ដើម្បីចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក
ចេញ​ផ្សាយ ២២ តុលា ២០២០
139
សាខាកក្រក ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញទទួលអំណោយ ពីលោក ឆាយ គឹមស្រេង និងលោកស្រី គាត កិច្ច ដើម្បីចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះនិងជនងាយរងគ្រោះ ។ មានប្រសាសន៍នាឱកាសនោះ លោកឆាយ គឹមស្រេង និងលោកស្រី គាត កិច្ច បានលើកឡើងថា ដោយមើលឃើញពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានជួយដល់ជនរងគ្រោះគ្រប់ទីកន្លែង និងបានទាន់ពេលវេលាកន្លងមក ធ្វើអោយលោក និងភរិយា ពិតជាមានចិត្តរីករាយ ចង់ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ ជាមួយគ្នានោះផងដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូនសាខា នាពេលនេះ គឺពិតជាកាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេលវេលាផងដែរ។ សម្ភារដែរសាខាទទួលបានរួមមាន៖ អង្ករ ១តោន ទឹកបរិសុទ្ធ ១៥០យួរ និងថវិកា ១,០០០,០០០រៀល ។
ចំនួនអ្នកចូលទស្សនា
Flag Counter