កសិករបណ្តុំចិញ្ចឹមត្រី មាន់ និងដាំដុះបន្លែចំនួន ១០៦ គ្រួសារ បានទទួលសំភារៈគាំទ្រអាជីវកម្មកសិករ ដែលស្ថិតនៅស្រុកសង្គមថ្មី
ចេញ​ផ្សាយ ២២ តុលា ២០២០
239
កសិករបណ្តុំចិញ្ចឹមត្រី មាន់ និងដាំដុះបន្លែចំនួន ១០៦ គ្រួសារ បានទទួលសំភារៈគាំទ្រអាជីវកម្មកសិករ ដែលស្ថិតនៅស្រុកសង្គមថ្មី #នៅព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសង្គមថ្មី បានរៀបចំពិធីចែកសម្ភារៈកសិកម្ម(មាន់ បន្លែ ត្រី) និងកូនត្រីអណ្តែង ដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក យក់ សំភឿង អភិបាលរងស្រុកសង្គមថ្មី លោក កឹម ពង្សវីរៈ អនុប្រធានអនុកម្មវីធី ASPIRE និងមានអាជ្ញាធរដែនដី ទីប្រឹក្សាកម្មវិធី ASPIRE មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក និងកសិករបណ្តុំអាជីវកម្មរបស់កម្មវិធី ASPIRE ។ ##បណ្តុំអាជីវកម្មត្រី ២៩នាក់ ទទួលបានកូនត្រី ១៧៤kgស្មើ ៤៣៥០០កូន(ក្នុង១នាក់ទទួលបាន ៦kgស្មើ ១៥០០កូន) ចំណីត្រី ៣៤៨គីឡូក្រាម (ក្នុង១នាក់ទទួលបាន ១២គីឡូក្រាម) ##បណ្តុំអាជីវកម្មមាន់ស្រែ ៦១នាក់ មានសម្ភារៈដូចជា សំណាញ់អួន ៣២០គ.ក, ស្បៃខឿវ ១៩គ.ក, ម៉ាស៊ីនកិនចំណី ៦គ្រឿង, ម៉ាស៊ីនកិនបន្លែ ៤គ្រឿង, ទូភ្ញាស់ ១គ្រឿង, សំណាញ់បំបែកកូនមាន់ ៣៨ដុំ) ##បណ្តុំអាជីវកម្មបន្លែ ១៦នាក់ មានសម្ភារៈដូចជា ធុងទឹក ១០០០លីត្រ ១២ធុង, ស្បៃខៀវ ៥ដុំ, ប្រព័ន្ធដំណក់ទឹក ៣ដុំ, កៅស៊ូគ្របរង ៩ដុំ, សំណាញជ័រ ២៦ដុំ។ #អ្នកចូលរួមសរុប ១២៩នាក់ ស្រី ៨៧នាក់ #ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសង្គមថ្មី #គាំទ្រថវិកាដោយ រាជតដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter