ចេញផ្សាយ ២២ តុលា ២០២០
164
ស្រុករវៀង ខេត្តព្រះវិហារ
នៅថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចុះគាំទ្របច្ចេកទេសផលិតបន្លែដល់តំណាងអន្តរក្រុមចំនួន ៥ក្រុម នៅភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ គាំទ្រដោយគម្រោងឈេន ។