ចេញផ្សាយ ២៣ តុលា ២០២០
193
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គោស៊ុំ ប៊ុសឿត អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ទីតាំងចំនួន៤កន្លែងក្នុងខេត្តព្រះវិហារ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០ នៃគម្រោងតេជោភូមិ១០០ ជាមួយក្រុមការងារវេទិការសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជាច្រើនរូប នៅសាលាខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា គម្រោងតេជោភូមិ១០០ ត្រូវបានបង្កើតឡើងជំនួយរបស់ធនាគាអភិវឌ្ឍអាស៊ីADB ក្នុងគោលបំណងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រសំដៅឈានទៅ សម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ។ចំពោះគម្រោងនេះបានជ្រើសរើសខេត្តគោលដៅចំនួន២រួមមាន ខេត្តព្រះវិហារ និងខេត្តតាកែវ ក្នុងការអនុវត្តគម្រោង តេជោភូមិ១០០ ។