ចេញផ្សាយ ២៣ តុលា ២០២០
252
ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកជាំក្សាន្ត
#នៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកជាំក្សាន្ត បានរៀបចំពិធីចែកសម្ភារៈកសិកម្ម(មាន់ បន្លែ ដំឡូងមី) ដល់កសិករបណ្តុំអាជីវកម្មទៅរកទីផ្សារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក លិញ យុត អភិបាលរងស្រុកជាំក្សាន្ត និង លោក ព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីASPIRE មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក និងកសិករបណ្តុំអាជីវកម្មបន្លែ មាន់ និងដំឡូងមី របស់កម្មវិធី ASPIRE ។
$បណ្តុំអាជីវកម្មដំឡូងមី ៥៥គ្រួសារ ទទួលបានម៉ាស៊ីនជម្រះស្មៅ ពូនរង ៨គ្រឿង, រ៉ៃលើកដំឡូងឡើងឡាន ១គ្រឿង, កញ្រ្ចែង ៥០, ឧបករណ៍គាស់ដំឡូងមី ៣០ ផ្លែ និងវគ្គបណ្តុះបណ្តាលពីបច្ចេកទេសដាំដុះដំឡូងមី ។
$បណ្តុំអាជីវកម្មមាន់ស្រែ ២៦គ្រួសារ មានសម្ភារៈដូចជា សំណាញ់អួន ១៩០គ.ក, ស្បៃខឿវ ២ដុំ, សំណាញ់ដែកបំបែកកូនមាន់ ២២ដុំ, ម៉ាស៊ីនកិនបន្លែ ៦គ្រឿង, ធុងទឹក ១៥០០លីត្រ ២ធុង, ទូភ្ញាស់ ១គ្រឿង) ។
$បណ្តុំអាជីវកម្មបន្លែ ៥នាក់ មានសម្ភារៈដូចជា ធុងទឹក ១៥០០លីត្រ ៤ធុង និងប្លាស្ទិចគ្របរង ៤ដុំ
#អ្នកចូលរួមសរុប ៣៦នាក់ ស្រី ១៤នាក់
#ដែលស្ថិតនៅការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកជាំក្សាន្ត
#គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)