របាយការណ៍ស្តីពី ស្ថានភាពដំណំាស្រូវរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងលិច នៅក្នុងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៧ តុលា ២០២០
205

ខេត្តព្រះវិហារ៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានបញ្ចប់ការងារដំាដុះត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំង ខេត្តព្រះវិហារ ដោយអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 93,345 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបាន ចំនួន 92,220 ហិកតា លើផែនការ 91,200 ហិកតា ស្មើនឹង 101,12% និងកម្ពស់ទឹកភ្លៀងទូទាំខេត្តគិតត្រឹម ថ្ងៃទី២៦ ខែតុលា ឆ្នំា២០២០ សរុប 1466.16 មម ។ ដោយយោងលើសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ និងការតាមដានលើស្ថានភាពអាកាសធាតុខេត្តព្រះវិហារ បានទទួលរងឥទ្ធិពលសម្ពាធទាបមានភ្លៀងធ្លាក់ច្រើន ជាបន្ត បន្ទាប់ គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានធ្វើអោយប៉ះពាល់ជនលិចដំណំាស្រូវរដូវវស្សា សរុប ចំនួន 4.432 ហិកតា ស្មើនឹងចំនួន 2.531 គ្រួសារ 

ចំនួនអ្នកចូលទស្សនា
Flag Counter