ចេញផ្សាយ ២៨ តុលា ២០២០
193
ក្រុមប្រឹក្សាខេត្តព្រះវិហារ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣
(រដ្ឋបាលខេត្តព្រះវិហារ)៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧
-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ត្រីមាសទី៣
-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត រួមនិងបញ្ហាផ្សេងមួយចំនួនទៀត។