ចេញផ្សាយ ២៨ តុលា ២០២០
167
ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិសាស្ដ្រភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
មានវត្តមានអញ្ជើញចូលរួមនាឱកាសនោះដែរ មានឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាតំណាងរបស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។