ក-ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០២០
គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន 92,220 ហិកតា លើផែនការ 91,200 ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន 12,058 ហិកតា ស្មើនឹង 13.49 ភាគរយ ទទួលបានបរិមាណផលចំនួន 32,601 តោន និងទិន្នផលមធ្យម 2.704 តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នំា២០២០ អនុវត្តបានសរុបបាន 76,793 ហិកតា ស្មើនឹង 103.41% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 1,680 ហិកតា ស្មើនឹង 80.34%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 2,133 ហិកតា ស្មើនឹង 123.27%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 44,126 ហិកតា ស្មើនឹង 97.12%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 28,854ហិកតា ស្មើនឹង 115.40%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នំា២០២០ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1541.63 ម.ម ។