នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ដស្រឡៅម្លូព្រៃ មានកិច្ចប្រជុំ ស្ដីពីការចុះត្រួតពិនិត្យឡើងវិញលើការបំពេញសាលកបត្រប្រជាពលរដ្ឋដែលបានកាន់កាប់ដី អាស្រ័យផលជាក់ស្ដែងយូរឆ្នាំស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅក្នុង
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២០
122
ស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃសុក្រ​ ៦រោច ខែកក្តិក​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី០៦ខែវិច្ឆិកា​ គ.ស២០២០÷ នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកំពង់ដស្រឡៅម្លូព្រៃ មានកិច្ចប្រជុំ ស្ដីពីការចុះត្រួតពិនិត្យឡើងវិញលើការបំពេញសាលកបត្រប្រជាពលរដ្ឋដែលបានកាន់កាប់ដី អាស្រ័យផលជាក់ស្ដែងយូរឆ្នាំស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅក្នុងឃុំកំពង់ស្រឡៅមួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក អ៉ិត ភូម្រា ប្រធានការិយាល័យនីតិកម្មពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ លោក ជៀក រិទ្ធ អនុប្រធានការិយាល័យនីតិកម្មពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នាយ នាយរង ផរពឆប នាយ នាយរង សរពកំពស្រម្រព្រ មេឃុំចំនួន០២នាក់ មេភូមិចំនួន០៨នាក់ អនុភូមិចំនួន០៣នាក់ ក្រុមប្រឹក្សាឃុំចំនួន០២នាក់ និងស្មៀនឃុំចំនួន០២នាក់ សរុបចំនួន២៧នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter