ចេញផ្សាយ ១២ វិច្ឆិកា ២០២០
125
ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ
ថ្ងៃទី ០៦/១១/២០២០ នៅសហគមន៏កសិកម្មរស្មីលើកកំពស់កសិករ មានរៀបចំពិធីចុះ អនុសារណៈ នៃការយោគយល់ស្តីពីការបញ្ចប់ការងារសាងសង់ និងប្រគល់ទទួលទីលានហាលសម្ងួតកសិផលកសិកម្ម ជូនដល់សហគមន៏ ជាអំណោយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនតាមរយៈអង្កការ IVY ក្រោមគម្រោងគាំទ្រកសិករខ្នាតតូច តាមរយៈកសិកម្មតាមកិច្ចសន្យានៃដំណាំស្វាយចន្ទីសរីរាង្គរបស់សហគមន៏កសិកម្មនៅឆ្នាំ២០២០ (Support to the smallholder farmers through contract farming of organic cashew nuts through Agriculture Cooperatives)។
សហគមន៏កសិកម្មរស្មីលើកកំពស់កសិករ បានបង្កើតឡើងនៅឆ្នាំ២០១៤ មានស្នាក់ការនៅភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង មានសមាជិកសរុប១០៣គ្រួសារ។ បច្ចុប្បន្នក្នុងឆ្នាំ២០២០នេះសមាជិកសរុបមានការកើនឡើង ១៤៦គ្រួសារ។ ឆ្នាំ២០២០នេះសហគមន៏មានមុខរបរសំខាន់ៗមួយចំនួនដូចជា៖
- អនុវត្តកសិកម្មតាមកិច្ចសន្យាលើផលិតកម្មស្រូវសរីរាង្គ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញស្រូវ Amru Rice ។
- អនុវត្តកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្វាយចន្ទីរសរីរាង្គជាមួយក្រុមហ៊ុន សារជីវកម្មកសិកម្មកម្ពុជា (CACC)។
- ផ្តល់ឥណទានសាច់ប្រាក់ដល់សមាជិកសហគមន៏
- និងផ្គត់ផ្គង់ធាតុចូលកសិកម្មដល់សមាជិកសហគមន៏មានដូចជា ជីសរីរាង្គ-COOPs ពូជដំណាំ....