ចេញផ្សាយ ១២ វិច្ឆិកា ២០២០
138
អង្គការ អ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) ដោយមានកិច្ចសហការជាមួយ សហភាពកសិកម្មព្រះវិហារមានជ័យ (PMUAC) បានដឹកនាំសហគមន៍កសិកម្មចំនួន ១២ ក្នុងខេត្តព្រះវិហារ ទៅទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកបដោយជោគជ័យ ។ ដំណើរទស្សនកិច្ចសិក្សាទទួលបានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោក ព្រំ វិមាន ទីប្រឹក្សាកម្មវិធីASPIREនៃមន្ទីរកសិកម្មខេត្តព្រះវិហារ ។ គោលបំណង់នៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់ពីវិធីសាស្ត្រនៃការគ្រប់គ្រងកែច្នៃស្រូវអង្ករ និងដំណើរការគ្រប់គ្រងអាជីវកម្មលក់អង្ករ ។
កម្មវិធីនេះ អាចប្រព្រឹត្តទៅបាន ដោយទទួលបានការគាំទ្រឧបត្ថម្ភថវិកាពីកម្មវិធី ASPIRE តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ។