សហគមន៏កសិកម្មច្រាច់សារវន្តសាមគ្គីសែនជ័យ មានរៀបចំពិធីចុះ អនុសារណៈ នៃការយោគយល់ស្តីពីការបញ្ចប់ការងារសាងសង់ និងប្រគល់ទទួលស្នាក់ការការិយាល័យ សហគមន៏កសិកម្ម និងឃ្លាំងប្រមូលផ្តុំផលិតផលកសិកម្ម ជូនដល់សហគមន៏ គាំទ្រដោយអង្កការ IVY
ចេញ​ផ្សាយ ១២ វិច្ឆិកា ២០២០
124
ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ថ្ងៃទី ០៥/១១/២០២០ នៅសហគមន៏កសិកម្មច្រាច់សារវន្តសាមគ្គីសែនជ័យ មានរៀបចំពិធីចុះ អនុសារណៈ នៃការយោគយល់ស្តីពីការបញ្ចប់ការងារសាងសង់ និងប្រគល់ទទួលស្នាក់ការការិយាល័យ សហគមន៏កសិកម្ម និងឃ្លាំងប្រមូលផ្តុំផលិតផលកសិកម្ម ជូនដល់សហគមន៏ គាំទ្រដោយអង្កការ IVY ក្រោមគម្រោង Support to the smallholder farmers through contract farming of organic cashew nuts through Agriculture Cooperatives.។ សហគមន៏កសិកម្មច្រាច់សារវន្តសាមគ្គីសែនជ័យបានបង្កើតឡើងនៅឆ្នាំ២០១៤ មានស្នាក់ការនៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន មានសមាជិកសរុប១០០គ្រួសារ។ បច្ចុប្បន្នក្នុងឆ្នាំ២០២០នេះសមាជិកសរុបមានការកើនឡើង ២៩៦គ្រួសារ។ ឆ្នាំ២០២០នេះសហគមន៏មានមុខរបរសំខាន់ៗមួយចំនួនដូចជា៖ - អនុវត្តកសិកម្មតាមកិច្ចសន្យាលើផលិតកម្មស្រូវសរីរាង្គ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញស្រូវចំនួន ០២ មាន ក្រុមហ៊ុន Golden Rice និងក្រុមហ៊ុន Signature Of Asia ។ - អនុវត្តកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្វាយចន្ទីរសរីរាង្គ។ - ផ្តល់សេវាកម្មផ្គត់ផ្គង់តបណ្តាញទឹកស្អាត ។ - ផ្តល់ឥណទានសាច់ប្រាក់ដល់សមាជិកសហគមន៏
ចំនួនអ្នកចូលទស្សនា
Flag Counter