ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់កសិករផលិតស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនប្រមូលទិញត្រូវគោរពគោលការណ៍កសិកម្មតាមកិច្ចសន្យា
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
231

ខេត្តព្រះវិហារ៖

ថ្ងៃទី 17/11/2020 ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី បានចុះសិក្សាពីសក្តានុពល សកម្មភាពអនុវត្តកសិកម្មតាមកិច្ចសន្យា ទិញ-លក់ស្រូវសរីរាង្គរបស់សហគមន៌កសិកម្មភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឆ្នាំ ២០២០នេះ សហគមន៌ភ្នំពេជ្របូរី មានសមាជិកសរុបចំនួន ២២៦គ្រួសារបានចុះឈ្មោះលក់ស្រូវរួមគ្នាតាមរយៈសហគមន៌កសិកម្មជាមួយក្រុមហ៊ុន Amru Rice លើបរិមាណស្រូវសរុប 1 163 100kg។
តម្លៃស្រូវទទួលបានពីក្រុមហ៊ុននៅក្នុងដើមសប្តាហ៌ទី០៣ នៃខែវិច្ឆិកា នេះមានដូចខាងក្រោម៖
- ស្រូវផ្ការំដួលសើម លេខ01=១២៧០៛/kg
- ស្រូវផ្ការំដួលសើម លេខ02 =១២២០៛/kg
- ស្រូវផ្ការំដួលស្ងួត លេខ01=១៥៥០៛/kg
- ស្រូវផ្ការំដួលស្ងួត លេខ02 =១៤៦០៛/kg
- ស្រូវសរ(ពូជក្នុងស្រុក) សើមលេខ០១=១១០០៛/kg
- ស្រូវសរ(ពូជក្នុងស្រុក) សើមលេខ០២=១០៦០៛/kg
- ស្រូវសរ(ពូជក្នុងស្រុក) ស្ងួតលេខ០១=១២២០៛/kg
- ស្រូវសរ(ពូជក្នុងស្រុក) ស្ងួតលេខ០២=១១៨០៛/kg
នៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មសរុបចំនួន ៣៣សហគមន៌ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ស្មើ៤២កិច្ចសន្យា លើបរិមាណស្រូវសរុប 22,195 តោន ដែលមានសមាជិកសហគមន៏ផលិតសរុបចំនួន 6,197 គ្រួសារ លើទំហំផ្ទៃដីសរុប 20,296 ហិចតា សម្រាប់លក់អោយ ក្រុមហ៊ុនឯកជនចំនួន ០៤គឺ៖
១.ក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU Rice)
២.ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា(Signatures of Asia)
៣.ក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice)
៤.និងរោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់កំពង់ធំ។
ចំនួនអ្នកចូលទស្សនា
Flag Counter