រដ្ឋបាលខេត្តព្រះវិហារបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
136
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកត្បែងមានជ័យ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមក្នុងពិធីរួមមាន ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីមន្ត្រីមាន សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅក្នុងបរិវេណវត្តពោធិ៍កែវមានជ័យ ហៅវត្តពោធិ៍ ស្រុកត្បែងមានជ័យ ។ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារបានលើកឡើងអំពីតួនាទីភារកិច្ច និងទំនាក់ ទំនង់ការងាររបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តព្រមទាំងលើកឡើងអំពីគោលបំណងរបស់អង្គវេទិការនាពេលនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន អោយកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនិងគោលការនៃការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមក៏បានស្នើដល់បងប្អូនប្រជាពរដ្ឋដែលបានមកចូលរួមលើកឡើងអំពីបញ្ហាប្រឈម សំណួរ និង សំណូមពរ ជូនដល់អង្គវេទិការដើម្បីធ្វើការកំណត់បាននូវ បញ្ហាជាអទិភាព និងដំណោះស្រាយសំខាន់ៗសម្រាប់អោយរដ្ឋបាលខេត្តយកទៅពិចារណា និង ដោះស្រាយ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត ក៏បានធ្វើរបាយការណ៍ សង្ខេបស្តីពីសមិទ្ធផលនានា លើគ្រប់វិស័យរបស់រដ្ឋបាលខេត្តព្រះវិហារជូនដល់អង្គវេទិការផងដែរ។ បន្ទាប់មកអង្គវេទិការក៏បានធ្វើការពិភាក្សារួម និងធ្វើការពន្យល់ និងដោះស្រាយទៅនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់មន្ទីរអង្គភាព ពាក់ព័ន្ធអាជ្ញាធរដែនដីទៅនិងបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ដែលមានជាអាទិ៍ទាក់ទងទៅនិង ដីធ្លី និងបញ្ហា បង្គោលភ្លើងសង់ចូលដីប្រជាពលរដ្ឋចំនួនមួយគ្រួសារ។ នៅក្នុងឱកាសនោះផងដែរអង្គវេទិការក៏បានធ្វើការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ដោយអនុវត្តន៍ទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕
ចំនួនអ្នកចូលទស្សនា
Flag Counter