ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការដោយកំលាំងនគរបាល បន្តចុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទដោយប្រើកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
177
នៅថ្ងៃសុក្រ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការដោយកំលាំងនគរបាល បន្តចុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទដោយប្រើកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ។ ជាលទ្ធផល បានជួបទាំងឧបករណ៍នេសាទស្របច្បាប់ និងល្មើសច្បាប់សរុបចំនួន០៥ប្រភេទ ស្មើ ១៧ឧបករណ៍នេសាទ រួមមាន ឧបករណ៍នេសាទលក្ខណ:គ្រួសារ(ប៉ោង, មងពាក់/រាយ, មងហ៊ុំ) និងឧបករណ៍ល្មើសចំនួន ០៥ករណី( របាំងព្រួលនិងលូស្បៃមុង, ឧបករណ៍ឆក់ត្រី) ហើយឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter