ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផល ការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការដោយកំលាំងនគរបាលស្រុក បានបន្តការចុះល្បាតត្រួតពិនិត្យនិងអធិការកិច្ចលើឧបករណ៍នេសាទដោយប្រើប្រាស់តាមកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងសែនចាប់ពីភូមិដំណា
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
233
នៅថ្ងៃព្រហស្បតិ៍៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផល ការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការដោយកំលាំងនគរបាលស្រុក បានបន្តការចុះល្បាតត្រួតពិនិត្យនិងអធិការកិច្ចលើឧបករណ៍នេសាទដោយប្រើប្រាស់តាមកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងសែនចាប់ពីភូមិដំណាក់ ក្រុងព្រះវិហារ រហូតដល់ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។ ជាលទ្ធផល ពិនិត្យឃើញឧបករណ៍នេសាទជាលក្ខណ:គ្រួសារ សរុបចំនួន០៩ប្រភេទ ស្មើ ៩៤ឧបករណ៍នេសាទ រួមមាន(តុម, ប៉ោង, មងពាក់/មងរាយ, មងហ៊ុំ, សន្ទូចរនង) និងឧបករណ៍ល្មើសចំនួន ០៦ករណី(របាំងហ៊ុំស្បៃមុង, របាំងព្រួលនិងលូស្បៃមុង, លបកន្ទុយកណ្តុរ, ឧបករណ៍ឆក់ត្រី និងដងថ្នងឆក់ដួសត្រី) ។ ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះបានបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter