ចេញផ្សាយ ២៣ វិច្ឆិកា ២០២០
134
នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថិកច្ចខណ្ឌរដ្ឋបាលជលផលព្រះវិហារ បានបន្តចុះល្បាតក្នុងតំបន់ដងស្ទឹងសែនក្នុងចន្លោះឃុំពុទ្រា ស្រុកជ័យសែន និងឃុំរីករាយ ឃុំរក្សា ស្រុករវៀង បានជួបបទល្មើសនេសាទចំនួន២ករណី ដែលជនល្មើសបានទំលាក់ចោលរត់គេចខ្លួនបាត់(ដងថ្នងឆក់ត្រីចំនួន២ដើម និងពិលចំនួន១គ្រឿង) និងបានជួបនូវដាយត្រីចំនួន១គ្រឿង (ប្រវែងប្រហែល៧ម៉ែត្រ)ដោយក្រុមសមត្ថិកិច្ចកាត់បំផ្លាញចោលនៅនឹងកន្លែងកើតហេតុតែម្តង៕