ចេញផ្សាយ ២៥ វិច្ឆិកា ២០២០
213
នៅថ្ងៃចន្ទ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការដោយកំលាំងនគរបាល បន្តចុុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទដោយប្រើកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកគូលែន។ ជាលទ្ធផល : បានជួបទាំងឧបករណ៍នេសាទស្របច្បាប់ និងល្មើសច្បាប់សរុបចំនួន០៣ប្រភេទ ស្មើ ០៦ឧបករណ៍នេសាទ រួមមាន (មងពាក់/រាយ, សំណាញ់បង់) និងឧបករណ៍ល្មើសចំនួន ០១ករណី (របាំងព្រួលនិងលូស្បៃមុងចំនួន១៥ម៉ែត្រ)ដោយបានបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ៕