ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបន្តចុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទដោយប្រើកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ ស្រុករវៀងនិងស្រុកជ័យសែន
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
168
នៅថ្ងៃអង្គារ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបន្តចុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទដោយប្រើកម្មវិធីស្មាត(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ ស្រុករវៀងនិងស្រុកជ័យសែន។ ជាលទ្ធផល :បានជួបចំនួន ០៥ឧបករណ៍នេសាទ ដែលរួមមាន : +ឧបករណ៍នេសាទស្របច្បាប់(តុម=២២គ្រឿង, មងពាក់/រាយ=៥០ម៉ែត្រ) ។ +ឧបករណ៍ល្មើសចំនួន ០២ករណី : - របាំងរាវសាច់អួនចំនួន ០១គ្រឿង(ប្រវែង៦០ម៉ែត្រ) ស្មើនឹង០១ករណី។ - ឧបករណ៍ឆក់ត្រី(អាគុយ០១គ្រឿង, ម៉ាស៊ីនអាំងវ៉ាក់ទ័រ០១គ្រឿង, ដងឆក់០១គូ, ខ្សែភ្លើង៥ម៉ែត្រ) ស្មើនឹង ០១ករណី ។ ឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះបានរុះរើបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ៕
ចំនួនអ្នកចូលទស្សនា
Flag Counter