មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក ក្រោមអធិបតីភាព លោក រស់ ហេង អភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវ
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២០
253
ខេត្តព្រះវិហារ៖ ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ មានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ស្រុក ក្រោមអធិបតីភាព លោក រស់ ហេង អភិបាលស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងទីប្រឹក្សាគម្រោង ព្រមទាំងមានការចូលរួមពីសហគមន៍ តាមបណ្តាស្រុកចំនួន០៣ មានអ្នកចូលរួមសរុប ៣៧ នាក់ (ស្រី០៩នាក់) រួមមាន៖ 1-ស្រុកឆែប មានសហគមន៌កសិកម្មមកពី ឃុំសង្កែរមួយ ឃុំម្លូព្រៃមួយ ឃុំម្លូព្រៃពីរ ឃុំឆែបមួយ និងឃុំឆែបពីរ ។ 2-ស្រុកជ័យសែន មានសហគមន៌កសិកម្មមកពី ឃុំតស៊ូ ឃុំស្អាង ឃុំខ្យង ឃុំច្រាច់ ឃុំឆ្មា និងឃុំពុទ្រា 3-ស្រុករវៀង មានសហគមន៌កសិកម្ម មកពី ឃុំព្រះឃ្លាំង និងឃុំរក្សា ។ សិក្ខាសាលាមានគោលបំណង៖ -ផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម កសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ -ផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ -កំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើត និងដាក់សំណើ ធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទានទាំងពីរប្រភេទ -ផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ។
ចំនួនអ្នកចូលទស្សនា
Flag Counter