របាយការណ៍ស្តីពីការងារប្រមូលផលស្រូវរដូវវស្សា និងដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹម ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ ធ្នូ ២០២០
153

ក-ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០២០

            គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន 92,220 ហិកតា លើផែនការ 91,200 ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន 58,505 ហិកតា ស្មើនឹង 65.47 ភាគរយ  ទទួលបានបរិមាណផលចំនួន 161,465 តោន និងទិន្នផលមធ្យម 2.760 តោន/ហិកតា ។

             ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០១ ខែធ្នូ ឆ្នំា២០២០ អនុវត្តបានសរុបបាន 78,243 ហិកតា ស្មើនឹង 105.36% នៃផែនការ 74,259 ហិកតា ក្នុងនោះ ៖

             -ដំណាំរួមផ្សំ និងសាកវប្បកម្ម                      អនុវត្តបាន  1,763 ហិកតា                ស្មើនឹង 84.31%

             -ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ             អនុវត្តបាន 2,169 ហិកតា                ស្មើនឹង 125.35%

             -ដំណាំឧស្សាហកម្មរដូវ                              អនុវត្តបាន 45,305 ហិកតា              ស្មើនឹង 99.71%

            ​ -ដំណាំឧស្សាហកម្មអចិន្រ្តៃ                         អនុវត្តបាន 29,006ហិកតា               ស្មើនឹង 116.01%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០២០  នៅ​ទូទាំង  ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1551.36 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter