ការិយាល័យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC) បានសម្របសម្រួល តំណាងក្រុមហ៊ុន Signature of Asia និងតំណាងសហគមន៍កសិកម្មទាំង១០ បានជួបចរចារតំលៃគោលស្រូវសរីរាង្គដែលភាគីទាំងពីរបានចុះកិច្ចសន្យាកាលពីដើមរដូវ។ ភាគីទាំងពីរបានឯកភាពគ្នា និងកំណត់កាលបរិច្ឆេទការទិញ-លក់ច
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
158
ការិយាល័យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងក្រុមហ៊ុន Signature of Asia និងតំណាងសហគមន៍កសិកម្មទាំង១០ បានជួបចរចារតំលៃគោលស្រូវសរីរាង្គដែលភាគីទាំងពីរបានចុះកិច្ចសន្យាកាលពីដើមរដូវ។ ភាគីទាំងពីរបានឯកភាពគ្នា និងកំណត់កាលបរិច្ឆេទការទិញ-លក់ចាប់ពីសប្តាហ៏ទី០១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះតទៅ។ តម្លៃដែលបានឯកភាពគ្នាក្រុមហ៊ុនផ្តល់ជូនមានដូចខាងក្រោម៖ ១.ស្រូវផ្ការំដួលស្ងួត លេខ០១ តម្លៃ ១៥៥០៛/kg ២.ស្រូវផ្ការំដួលស្ងួត លេខ០២ តម្លៃ ១៤៧០៛/kg ៣.ស្រូវផ្ការំដួលស្ងួត លេខ០៣ តម្លៃ ១៤៣០៛/kg ៤.ស្រូវសរ(ពូជក្នុងស្រុក)ស្ងួត លេខ០១ តម្លៃ ១២២០៛/kg ៥.ស្រូវសរ(ពូជក្នុងស្រុក)ស្ងួត លេខ០២ តម្លៃ ១១៩០៛/kg ៦.ស្រូវផ្កាម្លិៈក្រហមស្ងួត លេខ០១ តម្លៃ ១៥៥០៛/kg ៧.ស្រូវផ្កាម្លិៈក្រហមស្ងួត លេខ០២ តម្លៃ ១៤៧០៛/kg កាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំស្រូវសរីរាង្គ រវាងក្រុមហ៊ុន Signature of Asia និងសហគមន៏កសិកម្មចំនួន១០សហគមន៏ក្នុងខេត្តព្រះវិហារលើបរិមាណស្រូវចំនួន ២៧០០តោន។
ចំនួនអ្នកចូលទស្សនា
Flag Counter