សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកជ័យសែន និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិ
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
143
សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកជ័យសែន និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូល រួមពីឯកឧត្តម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក អនុប្រធាននិងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់សប្បុរស ជន និងផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ការពារ ទប់ស្កាត់ជំងឺកូវិដ១៩ ជំងឺក្រុនចាញ់ គ្រុនឈីក និងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើតជាយថាហេតុ។ នៅក្នុងឱកាសនោះផងដែរឯកត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាមបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តមក៏បានបញ្ញាក់ជូនសមាជិក សមាជិកា អំពីប្រវត្តិ តួនាទី របស់កាកបាទក្រហមដែលជាជំនួយការអោយអាជ្ញាធរសាធារណ និងបានសំណូមពរ អោយមន្រ្តីអនុសាខាខិតខំ ធ្វើការឆ្លើយយតបកាន់តែមានប្រសិទ្ធភាព និងបានទាន់ពេល វេលា។ក្នុងនោះដែរឯកឧត្តម បានឧបត្ថម្ភកុំព្យួទ័រមួយគ្រឿង ម៉ាស៊ីនព្រីនមួយគ្រឿង ដល់អនុសាខា និងឧបត្តម្ភម៉ាស ចំនួន៥,៥០០ ដល់សាខាផងដែរ។ សម្ភាររផ្តល់ជូនប្រជាពលរដ្ឋក្នុងម្នាក់ៗរួមមាន៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ អាហារបំប៉ន១០ កញ្ចប់ ទឹកសុទ្ធ១ កេស ទឹកផ្លែឈើ៥ កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា ១ និងថវិកា២០,០០០រៀល។ -យុវជនកាកបាទក្រហម១៥ នាក់ អ្នកស្ម័គ្រចិត្ត ១០ ក្នុងម្នាក់ៗ២០,០០០រៀល។ -យុវកាយរិទ្ធកម្ពុជា១០ ស.ស.យ.ក ១០ នាក់ ក្នុងម្នាក់២០,០០០ រៀលគត់។
ចំនួនអ្នកចូលទស្សនា
Flag Counter