ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពទិញលក់ស្រូវសរីរាង្គតាមកិច្ចសន្យារវាងប្រជាកសិករនិងក្រុមហ៊ុននៅស្រុកជ័យសែន ខេត្ត​ព្រះវិហារ​
ចេញ​ផ្សាយ ០២ ធ្នូ ២០២០
162
នៅព្រឹកថ្ងៃទី ២៧/១១/២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយគណៈអភិបាលខេត្ត ព្រមទាំប្រតិភូអមដំណើរជាច្រើនរូបទៀត បានចុះពិនិត្យស្ថានភាពភាព ការអនុវត្តកសិកម្មតាមកិច្ចសន្យារបស់សហគមន៏កសិកម្មខ្យងស័ង្គសាមគ្គីមានជ័យ ស្ថិតនៅឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងឆ្នាំ ២០២០ សហគមន៌ខ្យងស័ង្គសាមគ្គីមានជ័យបានចុះកិច្ចសន្យាផលិត ផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុនចំនួន ០២ លើបរិមាណដូចខាងក្រោម៖ 1- មានសមាជិកសហគមន៌ ៣៦៥គ្រួសារ បានចុះកិច្ចសន្យា ផលិត-លក់ ស្រូវរួមគ្នាតាមរយះសហគមន៌ជូនក្រុមហ៊ុនហ្គោលឌិនរាយ(Golden Rice) នូវបរិមាណស្រូវសរុប ១ ៤១២ ០១៥Kg (ផ្ការំដួលសើម១ ២៦៩ ៩៤៥Kg, ផ្កាម្លិៈក្រហម ១៣១ ៦០០Kg និងស្រូវសរ ១០ ៥០០Kg) 2- សមាជិកសហគមន៌១០៣ គ្រួសារ បានចុះកិច្ចសន្យា ផលិត-លក់ស្រូវរួមគ្នាតាមរយះសហគមន៌ជូនក្រុមហ៊ុន Signature of Asia បរិមាណសរុប ២០៦ ៨៦៥Kg (ផ្ការំដួលស្ងួត ២០១ ៤៦៥kg និងស្រូវសរ ៥ ៤០០Kg) តម្លៃស្រូវសរីរាង្គផ្តល់ដោយក្រុមហ៊ុន Golden Rice មានដូចខាងក្រោម៖ ១.ស្រូវផ្ការំដួល សើម លេខ០១ តម្លៃ ១២៧០៛/Kg ២.ស្រូវផ្ការំដួល សើម លេខ០២ តម្លៃ ១២៣០៛/Kg ៣.ស្រូវក្រអូបផ្កាម្លិៈក្រហម សើម លេខ០១ តម្លៃ ១៣២០៛/Kg ៤.ស្រូវក្រអូបផ្កាម្លិៈក្រហម សើម លេខ០២ តម្លៃ ១២៨០៛/Kg ៥.ស្រូវក្រអូបផ្កាម្លិៈក្រហម ស្អួត លេខ០១ តម្លៃ ១៤៧០៛/Kg ៦.ស្រូវក្រអូបផ្កាម្លិៈក្រហម ស្ងួត លេខ០២ តម្លៃ ១៤៣០៛/Kg
ចំនួនអ្នកចូលទស្សនា
Flag Counter