ចេញផ្សាយ ០២ ធ្នូ ២០២០
237
នៅថ្ងៃព្រហស្បតិ៍១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបន្តចុះអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទបញ្ចូលក្នុងកម្មវិធី(SMART Tools)នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ។ ជាលទ្ធផល÷ បានជួបចំនួន ០៤ឧបករណ៍នេសាទ ដែលរួមមាន÷
+ឧបករណ៍នេសាទស្របច្បាប់(មងហ៊ុំ=៥០ម៉ែត្រ) ។
+ឧបករណ៍ល្មើសចំនួន ០៣ករណី(របាំងរាវស្បៃមុងកាត់ដៃស្ទឹងដែលមានប្រវែងសរុប ១៣៥ម៉ែត្រ, បង្គោលចង្រឹងឫស្សីចំនួន៦៥ដើម និងលែងកូនត្រីចំរុះចំនួន ១២គ.ក្រ) ។
ឧបករណ៍នេសាទល្មើសមួយចំនួនបានរុះរើបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ៕