ចេញផ្សាយ ០៣ ធ្នូ ២០២០
230
ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមជាមួយទីប្រឹក្សា គម្រោងឈេន និងក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការចុះវាយតម្លៃចម្ការ ការដាំដុះដំណាំបន្លែ និងយកផលិតផលបន្លែរបស់កសិករទៅមន្ទីរពិសោធន៍ របស់កសិករអនុវត្តកសិកម្មល្អកម្ពុជា(CAM GAP)
នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ គាំទ្រដោយគម្រោងបន្លែ ផ្លែឈើកម្ពុជា(CHAIN)។