មន្ដ្រីជំនាញរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះជួបជាមួយកសិករចិញ្ចឹមទាយកស៊ុត ក្នុងខេត្តព្រះវិហារ
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
277

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រះវិហារ ដែលមានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ជាសេនាធិការ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចុះជួបជាមួយកសិករចិញ្ចឹមទាយក ស៊ុតចំនួន០៣ នៅក្នុងខេត្តព្រះវិហារ ៖

១.កសិដ្ឋាន ស៊ីណាក់ Tel: 011 283 131 នៅឃុំស្រយ៉ង់ ស្រុកគូលែន បច្ចុប្បន្នបានចិញ្ចឹមទាសរុប ៤.០០០ក្បាល គាត់ប្រមូលផលបានចំនួន ៣០០០ពង/ថ្ងៃ និងលក់បោះដុំបាន ៣៥០៛-៣៨០៛/គ្រាប់

២.កសិករឈ្មោះ អោក ចន្ថា Tel: 071 366 9236 ឃុំគូលែនត្បូង ស្រុកគូលែន បច្ចុប្បន្នចិញ្ចឹមទា សរុប ២.០០០ក្បាល គាត់ប្រមូលផលបានចំនួន ៣០០ពង/ថ្ងៃ (ទាពាក់ណ្តាលទើបតែពេញវ័យមិនទាន់ផ្តល់ពង) និង លក់បោះដុំបាន ៤០០៛-៤៥០៛/គ្រាប់

៣.កសិករ សង យឿន Tel: 097 534 3628 ឃុំថ្មី ស្រុកគូលែន បច្ចុប្បន្នចិញ្ចឹមទាសរុប ២.៥០០ក្បា គាត់ប្រមូល ផលបានចំនួន ៤៥០-៥០០ពង និងលក់បោះដុំបានតម្លៃ ៤០០៛-៤៥០៛/គ្រាប់ (ទា ២០០០ក្បាល ទើប តែធំមិនទាន់ផ្តល់ពង) តម្លៃពងទាលក់រាយជាមធ្យមប្រចាំផ្សារស្រុកគូលែន និងផ្សារក្រុង ព្រះវិហារ តម្លៃ៥០០រៀល/គ្រាប់

ទាក់ទងនឹងបញ្ហាតម្លៃពងទានេះ នាពេលថ្មីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានពិនិត្យឃើញថា មានការចូលរួម យោបល់ ក្នុងគណនីហ្វេសប៊ុករបសឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានចោទប្រកាន់ថា ការចុះថ្លៃស៊ុតបក្សី នៅលើទីផ្សារប៉ុន្មានថ្ងៃចុះក្រោយនេះបណ្តាលមកពីការនាំចូលស៊ុត ពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឱ្យផលិតផលស៊ុតបក្សី ដែលផលិតបាននៅក្នុង ស្រុកមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។ ការលើកឡើងចោទប្រកាន់នេះ ជាការសន្និដ្ឋាន ដោយមិនបានធ្វើការសិក្សាវាយតម្លៃឱ្យបានត្រឹមត្រូវ ទៅតាមសមិទ្ធផលដែលកំពុងតែលេចឡើងចេញ ជារូបរាងបន្ត បន្ទាប់ ក្រោមការដឹកនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹក នាំ មន្ដ្រីជំនាញ និងរដ្ឋបាលដែនដីគ្រប់ថ្នាក់។

           មន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ  សូមបញ្ជាក់ជូនសាធារណៈជនជ្រាបថា​ តម្លៃពងទា នៅក្នុងខេត្តព្រះវិហារ ពុំមានការធ្លាក់ចុះនោះទេ ឬមានការនាំចូលស៊ុតទាពីប្រទេសជិតខាងទេ ករណីម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វ សាធារណជន បានឃើញ ឬបានដឹងច្បាស់ព័ត៌មានពីការលួចនាំចូលពងទាពីប្រទេសជិតខាង សូមផ្តល់ ព័ត៌មានមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តាមរយៈទូរស័ព្ទលេខ៖ 012 871 219 និង     012 680 055 ដើម្បីក្រុមការងារបទបង្ក្រាបបទល្មើសវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ចាត់ការតាមនិតិវិធី។

ចំនួនអ្នកចូលទស្សនា
Flag Counter