កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំប្រជុំប្រចាំខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំដោយ លោក កឹម ពង្សវីរះ អនុប្រធានកម្មវិធី ASPIRE #គោលបំណងនៃកិច្ចប្រជុំប្រចាំខែគឺ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
141
#នៅថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំប្រជុំប្រចាំខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំដោយ លោក កឹម ពង្សវីរះ អនុប្រធានកម្មវិធី ASPIRE #គោលបំណងនៃកិច្ចប្រជុំប្រចាំខែគឺ ១.បទបង្ហាញស្តីពីវឌ្ឍន:ភាពក្នុងការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២១ ២.បទបង្ហាញស្តីពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ៣.បទបង្ហាញស្តីពីការអនុវត្តនីតិវិធីហិរញ្ញវត្ថុឆ្នាំ២០២១ #ដោយមានការចូលរួមពីលោកទីប្រឹក្សាកម្មវិធី ASPIRE នាយខណ្ឌរដ្ឋបាលជលផល នាយរងខណ្ឌរដ្ឋបាលព្រៃឈើ មន្រ្តីអនុវត្តកម្មវិធី ASPIRE ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន គោលដៅទាំង ៦ស្រុក(ស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកសង្គមថ្មី ស្រុករវៀង ស្រុកជ័យសែន និងស្រុកឆែប) សរុបទាំងអស់ ១៧នាក់ ស្រី ៣នាក់ #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) #ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter