អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន បានរៀបចំសិក្ខាសាលាពិគ្រោះបក់ស្តីពី ស្តង់ដារស្រូវ-អង្ករព្រះវិហារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
121
សាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន បានរៀបចំសិក្ខាសាលាពិគ្រោះបក់ស្តីពី ស្តង់ដារស្រូវ-អង្ករព្រះវិហារ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះគឺ ដើម្បីបង្ហាញសេចក្តីព្រាងស្តង់ដារស្រូវ-អង្ករព្រះវិហារ និងប្រមូលធាតុចូលបន្ថែមទៀតពីភាគីពាក់ព័ន្ធ សម្រាប់កែលម្អលើស្តង់ដារនេះ #ដោយមានការចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ តំណាងក្រសួងពានិជ្ជកម្ម, អនុប្រធានមន្ទីរកសិកម្មខេត្តព្រះហារ, ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE, ប្រធានសម្របសម្រួលអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន(AVSF)ប្រចាំប្រទេសកម្ពុជា និងក្រមការងារ, ទីប្រឹក្សារៀបចំម៉ាកអង្ករព្រះវិហារ, នាយកប្រតិបត្តិសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ និងក្រុមការងារ,តំណាងអង្គការនិង(WORL VISION DPA ,IVY)និងតំណាងក្រុមហ៊ុន AMRURICE ,ថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំង១២(ក្នុងមួយសហគមន៍ចំនួន២នាក់) សរុបទាំងអស់ ៤៤នាក់ ស្រី ៤នាក់ #រៀបចំដោយ អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន #គាំទ្រថវិការដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកមកមថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter