ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែកសម្ភារៈអន្តរាគមន៍សង្រ្គោះបន្ទាន់ជូនបងប្អូនប្រជាកសិករ ក្រោមអធិបតិយភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
121
ខេត្តព្រះវិហារ នៅថ្ងៃ ព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែកសម្ភារៈអន្តរាគមន៍សង្រ្គោះបន្ទាន់ជូនបងប្អូនប្រជាកសិករ ក្រោមអធិបតិយភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ ក្នុងនោះផងដែរកសិករដែលអញ្ចើញមកទទួលសម្ភារៈមានចំនួន៥០គ្រួសារដោយមកពី ៨ក្រុង/ស្រុក ដោយក្នុង១គ្រួសារទទួលបានកៅស៊ូក្រាលរង២ដុំ(400ម៉ែត្រ) សំណាញ់ទ្រើង២ដុំ (150ម៉ែត្រ) ។ គោលបំណងៈ ការចែកសម្ភារៈនេះគឺដើម្បីជួយដល់បងប្អូនដែលកំពុងតែបង្កើនផលិតកម្មដំណាំបន្លែក្នុងស្រុកអោយកាន់តែរីកចំរើនដើម្បីបំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុក ជាពិសេសពួកគាត់អាចធ្វើតាមបច្ចេកទេសត្រឹមត្រូវចំណេញពេលវេលា ចំណេញថវិកា មានជីវភាពកាន់តែប្រសើឡើង។ កម្មវិធីនេះអាចដំណើការទៅបានដោយមានការគាំទ្រថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកចូលរួមសរុប៥០នាក់(ស្រី៤១នាក់)។
ចំនួនអ្នកចូលទស្សនា
Flag Counter