វេទិកាពហុភាគីពាក់ព័ន្ធស្តីពី ផលិតកម្មស្រូវ និងការកែច្នៃស្រូវអង្ករឆ្ពោះទៅទីផ្សាររបស់បណ្តុំអាជីវកម្មសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក គឹម សាត អភិបាលរងស្រុកជ័យសែន
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
163
ស្រុកជ័យសែន #នៅព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេទិកាពហុភាគីពាក់ព័ន្ធស្តីពី ផលិតកម្មស្រូវ និងការកែច្នៃស្រូវអង្ករឆ្ពោះទៅទីផ្សាររបស់បណ្តុំអាជីវកម្មសហគមន៍កសិកម្ម ក្រោមអធិបតីភាព លោក គឹម សាត អភិបាលរងស្រុកជ័យសែន #គោលបំណងសំខាន់នៃវេទិកាពហុភាគីពាក់ព័ន្ធ គឺតភ្ជាប់រវៀងភាគីអ្នកផលិតស្រូវ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកទិញស្រូវអង្ករ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា និងជម្រុញផលិតកម្មស្រូវអង្ករឲ្យត្រូវតាមតម្រូវការទីផ្សារ។ #ក្នុងនោះដោយមានចូលរួមការចូលរួមពី លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ លោក កឹម ពង្សវីរះ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី លោក ព្រំ វិមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE លោក មិន សោភាន់ ប្រធានអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន(AVSF) ប្រចាំប្រទេសកម្ពុជា នាយកប្រតិបត្តិសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ សរុបទាំងអស់ ៨២នាក់ ស្រី ២៦នាក់ #ដែលស្ថិតនៅសហគមន៍ពុទ្រាសាមគ្គីវឌ្ឍន:មានជ័យ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ #គាំទ្រដោយថវិកាដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)
ចំនួនអ្នកចូលទស្សនា
Flag Counter