រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការកាត់ឆ្វៀលដីប្រជាពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិប
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
175
សាលប្រជុំសាលាខេត្ត្តព្រះវិហារ #នៅរសៀលថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការកាត់ឆ្វៀលដីប្រជាពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត #ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុងស្រុក/ក្រុង មេឃុំ នាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ នាយ នាយរងផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល #ដែលស្ថិតនៅសាលប្រជុំជាន់ទី៣ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter