មន្ត្រីជំនាញនៃគម្រោងពិពិធកម្មកសិកម្ម ប្រចាំខេត្តព្រះវិហារ(CASDP)មានមន្រ្តីរដ្ឋបាលសាលាខេត្ត រួមជាមួយមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសម្របសម្រួលជ្រើសរើសកសិករទទួលផលពីគម្រោងសង្គ្រោះបន្ទាន់ COVID-19 ក្នុងក្របខណ្ឌគម្រោង CASDP ទៅលើគ្រួសារកសិ
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២១
130
ថ្ងៃទី 02-03/02/2021, មន្ត្រីជំនាញនៃគម្រោងពិពិធកម្មកសិកម្ម ប្រចាំខេត្តព្រះវិហារ(CASDP)មានមន្រ្តីរដ្ឋបាលសាលាខេត្ត រួមជាមួយមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសម្របសម្រួលជ្រើសរើសកសិករទទួលផលពីគម្រោងសង្គ្រោះបន្ទាន់ COVID-19 ក្នុងក្របខណ្ឌគម្រោង CASDP ទៅលើគ្រួសារកសិករចំនួន៤ឃុំ(ឃុំរហ័ស ឃុំរបៀប ឃុំភ្នំត្បែងមួយ និងសង្កាត់ប៉ាលហាល)នៃឃុំគោលដៅទាំង១០ក្នុងខេត្តព្រះវិហារ ដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ដូចជា÷(1)-ពលករបាត់បង់ការងារមកពីក្រៅប្រទេស និងក្នុងប្រទេស (2)-គ្រួរសារកសិករក្រ១ និងក្រ២ និង(3)-ជនជាតិដើមភាគតិច។ សមាសភាពចូលរួមសរុប៧២នាក់ ក្នុងនោះ មន្ត្រីគម្រោង៣នាក់ អាជ្ញាធរខេត្ត១នាក់ មន្ត្រីសាលាស្រុក៣នាក់ មេឃុំ៤នាក់ ក្រុមប្រឹក្សាឃុំ មេភូមិ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន៦១នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter