ក្រុមការងារបច្ចេកទេសកសិកម្ម (TA-AGRI) នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី1(WAT4CAM) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយក្រុមការងារ NIRAS និង CIRAD បានរៀបចំដំណើរទសស្សនៈ
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២១
159
ខេត្តព្រះវិហារ ថ្ងៃអង្គារ-ពុធ ១២-១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសកសិកម្ម (TA-AGRI) នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី1(WAT4CAM) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយក្រុមការងារ NIRAS និង CIRAD បានរៀបចំដំណើរទសស្សនៈកិច្ចសិក្សា ជូនដល់ក្រុមប្រឹក្សាឃុំ ,លោកមេភូមិ ,កសិករធ្វើបង្ហាញនៅឃុំរីករាយ និងមានការចូលរួមពីតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ,តំណាងសហគមន៍កសិកម្មលើកកំពស់ស្រ្តី ,តំណាងសហគមន៍កសិរប្រើប្រាស់ទឹក ចំនួន ២៨នាក់ ស្រ្តី១២នាក់ ទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកសូទ្រនិគម ស្រុកអង្គធំ ខេត្តសៀមរាប ក្នុងគោលបំណង ÷ ១/ ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់កសិករអំពី -ការដាំដុះ និងថែទាំដំណាំគម្របដី និងដំណាំស្មៅចំណីសត្វ -បច្ចេកទេសកសិកម្មអេកូឡូស៊ី -ការតំឡើងប្រព័ន្ធស្រោចស្រព ដែលមានការសន្សំសំចៃទឹក -ឱកាសទីផ្សារសម្រាប់ផលិតផលកសិកម្ម ២/ ដើម្បីបង្កើនកិច្ចសហការរវាងកសិករ អាជ្ញាធរមូលដ្ឋាន ក្រុមកសិករ និងបុគ្គលិកគម្រោង ។
ចំនួនអ្នកចូលទស្សនា
Flag Counter