រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បញ្ហាប្រឈម និងទិសដៅបន្ត។ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិ
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២១
217
#ព្រះវិហារ៖ នៅរសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បញ្ហាប្រឈម និងទិសដៅបន្ត។ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ ដោយមានការចូលរួមពី លោក ពឹង ទ្រីដា ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នាយរងខណ្ឌរដ្ឋបាលជលផល ប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ និងមន្រ្តីសាលាខេត្តព្រះវិហារ សរុបទាំងអស់ ១៨នាក់ ស្រី្ត ៣នាក់។ នៅសាលប្រជុំ Video Conference ជាន់ទី​១ សាលាខេត្តព្រះវិហារ៕
ចំនួនអ្នកចូលទស្សនា
Flag Counter