ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានចូលរួមសម្ភោធដាក់ឲប្រើប្រាសជាផ្លូវការ នៅអគារសិក្សា ១ខ្នង អណ្ដូងស្នប់១ និងធុងចម្រោះខ្សាច់ទឹកស្អាតចំណុះ១៥០០លីត្រ អាងលាងដៃ ១កន្លែង នៅសាលាបឋមសិក្សាស្រែធំស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២១
239
ពិធីសម្ភោធដាក់ឲប្រើប្រាសជាផ្លូវការ អគារសិក្សា១ខ្នង អណ្ដូងស្នប់១ និងធុងចម្រោះខ្សាច់ទឹកស្អាតចំណុះ ១៥០០លីត្រ អាងលាងដៃ ១កន្លែងនៅសាលាបឋម សិក្សាស្រែធំក្នុងស្រុករវៀង÷ ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានចូលរួមសម្ភោធដាក់ឲប្រើប្រាសជាផ្លូវការ នៅអគារសិក្សា ១ខ្នង អណ្ដូងស្នប់១ និងធុងចម្រោះខ្សាច់ទឹកស្អាតចំណុះ១៥០០លីត្រ អាងលាងដៃ ១កន្លែង នៅសាលាបឋមសិក្សាស្រែធំស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដែលមានការអញ្ជើញជាកិត្តិយសពី ឯកឧត្តម ជូ វណ្ណ: អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា ផល្លារិន ប្រធានបរធនបាលកិច្ច អម្រិត និងថ្នាក់ដឹកនាំ មន្ត្រីរាជកា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សបានចូលរួមផងដែល។ សូមបញ្ជាក់ផងដែលថាការសាងសង់អគាខាងលើចំណាយថវិការសរុបចំនួន ១២ ៣៨០ដូល្លា ក្នុងនោះអណ្ដូងទឹកស្នប់អស់ ១ ៤៨៥ដុល្លា ថវិកាទាំងនេះឧបត្ថម្ភដោយមូលនិធិបរធនបាល អម្រឹត(AMRET Financial Trust) ដែលចំនុះក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយមើលឃើញនៅការខ្វះខាតក្នុងសាលា គ្រឹះស្ថានមី្រក្រូហិរញ្ញវត្ថុ អម្រឹត បានឧបត្ថម្ភ ថវិកា ១ ៥០០ដូល្លា បន្ថែមទៀតក្នុងការទិញតុសម្រាប់សិស្សរៀន និងថវិកា សម្ភារប្រើប្រាស មួកសុវត្ថិភាព ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អជ្ញាធរ ភូមិឃុំផងដែរ។ ក្នុងនោះដែលអង្កការស្អាតកម្ពុជា (Neverthirst, Clear Cambodia) បានជួយឧបត្ថមប្រព័ន្ឋ ចម្រោះជីវខ្សាច់ទឹកស្អាត ចំណុញ ១ ៥០០លីត្រ ១កន្លែង អាងលាងដៃ ១ បង្គន់អនាម័យ១ ឡដុតសម្រាម១ ដែលសរុបថវិកាអស់ ៧ ៧៩០ដុល្លា ផងដែ។
ចំនួនអ្នកចូលទស្សនា
Flag Counter