នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភូមិ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្
ចេញ​ផ្សាយ ១៧ កុម្ភៈ ២០២១
174
#នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភូមិ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និង លោក គង់ ពុទ្ធារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ #សិក្ខាសាលានេះមានគោលបំណង ប្រមូលមតិ យោបល់ដើម្បីជាធាតុចូលក្នុងការចងក្រងគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទភូមិ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សរុប ២២នាក់ ស្ត្រី ០៦នាក់។ #គាំទ្រថវិកាដោយ រាជរដ្ឋាភិបាលកម្ពុជា #រៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ #ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter