ចេញផ្សាយ ១៨ កុម្ភៈ ២០២១
166
ថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារចំនួន ០៣រូប បានចូលរួមសិក្ខាសាលាស្តីពីការប្រើប្រាស់ប្រព័ន្ធគណនេយ្យ Sage50 នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកសម្របសម្រួលកម្មវិធីASPIRE ដែលមានអ្នកចូលរួមសរុបចំនួន៣៦នាក់ ស្ត្រីចំនួន១១នាក់។
គោលបំណងនៃសិក្ខាសាលា៖
១.ការគ្រប់គ្រងប្រព័ន្ធគណនេយ្យហិរញ្ញវត្ថុតាមប្រព័ន្ធ Sage50 និងកិច្ចលទ្ធកម្ម
២.នីតិវិធីប្រមូលទុនបដិភាគ និងរៀបចំរបាយការណ៍តាមអនុគណនី
៣.នីតិវិធីតាមដាន កត់ត្រា និងរៀបចំរបាយការណ៍ចំណូលចំណាយតាមអនុកម្មវិធី និងចំណាត់ថ្នាក់សេដ្ឋកិច្ច ជំពូក គណនី និងអនុគណនីស្របតាមគោលការណ៍និងនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។