ចេញផ្សាយ ១០ ឧសភា ២០២១
110
នៅព្រឹកថ្ងៃសុក្រទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានចូលរួម សិក្ខាសាលាផ្តើមអនុវត្ត ការបង្កើនបន្ទាន់ នូវផលិតកម្មរបស់គ្រួសារកសិករដែលមានទំហំផលិតកម្មតូច ដោយប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីឆ្លើយតបនឹង COVID-19 នៅកម្ពុជា (RUSH-IT) តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Video Conference - Zoom) ។ រៀបចំសម្របសម្រួលដោយលេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងសំខាន់រួមមាន ៖
• រៀបចំសកម្មភាពសម្រាប់អនុវត្ត ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១
• កំណត់តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ឋនានា
• ធ្វើឲ្យស៊ីគ្នានូវសូចនាករនៃលទ្ឋផលបន្ទាប់ និងលទ្ឋផលផ្ទាល់ ជាមួយនឹងការគ្រោងស្រង់ទិន្នន័យ។