ចេញផ្សាយ ១០ ឧសភា ២០២១
124
ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ មន្រ្តីនៃគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំតាមរយៈកម្មវិធី ZOOM ស្តីពីសកម្មភាពការងារឆ្នាំ២០២១ ជាពិសេសសកម្មភាពលើកឡើងក្នុងជំនួយស្មារតីរបស់ធនាគារពិភពលោក ជាមួយក្រុមការងារថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ(ដែនដីនគរូបនីកម្ម, កសិកម្ម, ធនធានទឹក, អភិវឍ្ឍន៍ជនបទ និងអ្នកពាក់ព័ន្ធនានា) សរុប១៤៣នាក់ ។ ខ្លឹមសារសង្ខេបនៃកិច្ចប្រជុំ រួមមាន៖ ១.សេចក្តីជំនួយស្មារតីរបស់ធនាគារពិភពលោកអំពីការពន្លឿនគ្រប់ផ្នែកឲ្យទាន់ផែនការសកម្មភាពដែលបានលើកឡើង, ២.កំណត់របបប្រជុំរួមប្រចាំខែរបស់គម្រោងដោយធ្វើឡើងនៅថ្ងៃអង្គារ សប្តាហ៍ទី៤ វេលាម៉ោង២,៣០នាទីល្ងាច ជារៀងរាល់ខែ និងមានរបបរាយការណ៍ដោយស្នើឲ្យស្ថាប័ននីមួយៗដែលពាក់ព័ន្ធអនុវត្តគម្រោង ត្រូវរៀបចំរបបរាយការណ៍ឲ្យបានទៀងទាត់ និងរបៀបនីតិវិធីហិរញ្ញវត្ថុដោយជម្រុញឲ្យថ្នាក់ក្រោមជាតិរៀបចំបញ្ជីឈ្មោះមន្រ្តីដែលមានក្នុងសេចក្តីសម្រេចរបស់គម្រោង ដើម្បីគម្រោងរៀបចំការឧបត្ថម្ភ ការអនុវត្តគម្រោង..., ៣.ការចូលរួមលើកសំនួរផ្សេងៗពាក់ព័ន្ធក្នុងកិច្ចពិភាក្សា ដូចជាអំពីការទទួលបានសិទ្ធប្រើប្រាស់ដី របស់សហគមន៍ជនជាតិដើមភាគតិច ថាតើគម្រោងត្រូវជួយគាំទ្រអ្វីខ្លះ ដើម្បីទ្រទ្រង់ជីវភាពរស់របស់ពួកគាត់ ហេដ្ឋារចនាសម្ព័ន្ធ និងមានការជួយអ្វីចំពោះសហគមន៍ថ្មីដែលនឹងចុះបញ្ជី, ៤.ការបញ្ចូលទិន្នន័យ និងការវាយតម្លៃ EIS Plub ។