នាយរងសង្កាត់ បានចូលរួមសម្របសម្រួលលើការតាមដាន និងត្រួតពិនិត្យធនធានឃ្មុំព្រៃលើកទី២ ក្នុងដែនសហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងភូមិឆែលិច ស្រុកឆែប ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១០ ឧសភា ២០២១
161
សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ ខេត្តព្រះវិហារ ថ្ងៃទី០៥ ដល់ ០៧ ខែឧសភា ឆ្នាំ២០២១ នាយរងសង្កាត់ បានចូលរួមសម្របសម្រួលលើការតាមដាន និងត្រួតពិនិត្យធនធានឃ្មុំព្រៃលើកទី២ ក្នុងដែនសហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងភូមិឆែលិច ស្រុកឆែប ខេត្តព្រះវិហារ។ ការតាមដានបានកំណត់យកឡូត៍ចាស់ចំនួន ៣កន្លែង ទំហំឡូត៍ ទទឹង ១០០ម៉ែត្រ បណ្តោយ ១.០០០ម៉ែត្រ ដែលស្ថិតក្នុងព្រៃសហគមន៍ឆែបលិច (ឡូត៍ទី១ តំបន់ព្រៃស្លឹក, ឡូត៍ទី២ តំបន់ប្រឡាយបេង, និងឡូត៍៣ តំបន់ប្រឡាយតាតឹប) ជាតំបន់ដែលបានធ្វើការតាមដានកន្លងមកដើម្បីធ្វើបច្ចុប្បន្នភាពពីការប្រមូលអនុផលព្រៃឈើទឹកឃ្មុំ និងក្រមួនឃ្មុំក្នុងរដូវប្រាំងកន្លងមក ហើយក្រុមការងារបានប្រទះឃើញធនធានឃ្មុំ និងសំណាកបង្គងជាច្រើន។ អ្នកចូលរួមសរុបចំនួន ១៦នាក់ ស្រ្តី ០០នាក់៖ ១. នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃចំនួន ០១នាក់ ២. មន្រ្តីសាលាស្រុកឆែបចំនួន ០២នាក់ (ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ០១នាក់ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ០១នាក់) ៣.បុគ្គលិកអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើកម្ពុជា (NTEP-EP) ចំនួន ០៣នាក់ ៤.គណៈកម្មការ និងសមាជិកសហគមន៍ព្រៃឈើឆែបលិចចំនួន ១០នាក់។ គាំទ្រដោយ៖ ទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក (USAID) គម្រោងកម្មវិធីព្រៃឡង់បៃតង (GPL) ដំណាក់កាលទី១។
ចំនួនអ្នកចូលទស្សនា
Flag Counter