ចេញផ្សាយ ១២ ឧសភា ២០២១
310
ថ្ងៃអង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom meeting) លើប្រធានបទ Agricultural products distribution and trade ដែលរៀបចំឡើងដោយវិទ្យាស្ថានAMI (The Administration and Management Institute) រួមជាមួយ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន ។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ដល់ ១៩ ខែឧសភា ឆ្នាំ២០២១ មានសិក្ខាកាមចូលរួមសរុបចំនួន៧៤នាក់ មកពីប្រទេសជាសមាជិក The Belt and Road countries ។