ចេញផ្សាយ ១២ ឧសភា ២០២១
99
ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom meeting) លើប្រធានបទ Cooperation in animal epidemic prevention and control
ដែលរៀបចំឡើងដោយវិទ្យាស្ថានAMI (The Administration and Management Institute) រួមជាមួយ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន ។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មានសិក្ខាកាមចូលរួម មកពីប្រទេសជាសមាជិក The Belt and Road countries ។