មន្រ្តី ៣រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាល Online ស្តីពី ការគ្រប់គ្រងសមាសភាពចង្រៃ និងការគ្រប់គ្រងភាពសុាំទៅនឹងថ្នាំកសិកម្ម តាមរយះកម្មវីធី Zoom Meeting
ចេញ​ផ្សាយ ១៧ ឧសភា ២០២១
123
ខេត្តព្រះវិហារ #ថ្ងៃចន្ទ ៦កើត ខែជេស្ឋ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្រ្តី ៣រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាល Online ស្តីពី ការគ្រប់គ្រងសមាសភាពចង្រៃ និងការគ្រប់គ្រងភាពសុាំទៅនឹងថ្នាំកសិកម្ម តាមរយះកម្មវីធី Zoom Meeting #ក្នុងគោលបំណង ដើម្បីលើកកំពស់សមត្ថភាពបច្ចេកទេសដល់មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត អំពីភាពធន់ទ្រាំរបស់សមាសភាពចង្រៃទៅនឹងថ្នាំកសិកម្ម #ដោយមានការចូលរូមមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ទាំង១៣ មានដូចជា ខេត្តព្រះវិហារ រតន:គិរី មណ្ឌលគីរី កំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន សរុប៣៩នាក់ #រៀបចំដោយដោយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ #ដែលស្ថិតនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចំនួនអ្នកចូលទស្សនា
Flag Counter