ចេញផ្សាយ ២១ ឧសភា ២០២១
153
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ បានចូលរួមសម្របសម្រួលកិច្ចប្រជុំស្តីអំពីលទ្ធផលនៃការចុះធ្វើសារពើភ័ណ្ឌរបស់សហគមន៍ព្រៃឈើសាអែម ស្ថិតនៅភូមិសាអែម ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីគណៈកម្មការ សមាជិកសហគមន៍ អាជ្ញាធរភូមិ ឃុំ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃ ដែលមានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រ្តី ០៤នាក់៖
១. នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ ម្លូព្រៃ ចំនួន ០១នាក់
២. ក្រុមប្រឹក្សាឃុំសង្កែមួយចំនួន ០១នាក់
៣. មេភូមិសាអែមចំនួន ០១នាក់
៤. បុគ្គលិកអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (DPA) ចំនួន ០២នាក់
៥. សមាជិក និងគណៈកម្មការសហគមន៍ព្រៃឈើសាអែមចំនួន ១៧នាក់ ស្រ្តី ០៤នាក់
គាំទ្រដោយ៖ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (DPA) អនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះ។