ចេញផ្សាយ ២៦ ឧសភា ២០២១
149
ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Voov meeting) លើប្រធានបទ Seminar on Food Security for Developing Countries
ដែលរៀបចំឡើងដោយវិទ្យាស្ថានAMI (The Administration and Management Institute) រួមជាមួយ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន ។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានសិក្ខាកាមចូលរួម មកពីប្រទេសជាសមាជិក The Belt and Road countries ។